(កំពង់ស្ពឺ)៖ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សាម៉ុន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកប្រាក់បេឡាមរណៈសង្រ្គោះ ទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជន៧គ្រួសារ មកពី៤ក្រុង-ស្រុក ក្នុងនោះមាន ស្រុកគងពិសី២គ្រួសារ ក្រុងច្បារមន១គ្រួសារ ស្រុកសំរោងទង៣គ្រួសារ និងស្រុកថ្ពង១គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៤លានរៀល សរុបទឹក២៨លានរៀល។
លោកវរសេនីយ៍ឯក សោម សាម៉ុន បញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានថ្លែងថា «ការប្រគល់ប្រាក់ឧបត្ថម្ភដល់បងប្អូន ជាប្រពន្ធ ជាកូន ជាម្តាយ នៅប្រាក់បេឡាមរណសង្គ្រោះ ដល់គ្រួសារអតីតយុវជន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់បងប្អូនជាអតីតយុវជន ដែលបានបូជាជីវិតជូនជាតិមាតុភូមិ»។
លោក បានបន្តថា បងប្អូនក្រុមគ្រួសាអតីតយុវជន បើមានបញ្ហាលំបាកផ្នែកណាមួយ ជាពិសេសមានចម្ងល់ លើការបើប្រាក់បេឡាមរណសង្គ្រោះ ត្រូវប្រាប់បញ្ហានេះ មកក្រុមការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីយករឿងនេះមកដោះស្រាយជូន ហើយសមាជិក នៃសមាគមយុទ្ធជនខេត្ត បានជំរុញ និងពន្លឿនការងារ បើកប្រាក់បេឡាមរណៈសង្គ្រោះ ដល់បងប្អូន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឲ្យបានឆាប់ក្នុងបញ្ជីរបស់សមាគម ដោយតាមគម្រោងរបស់សមាគម បានចែកប្រាក់មរណៈសង្គ្រោះ ដល់គ្រួសារអតីតយុវជន មិនយូឡើយ ពោលគឺឆាប់ៗបំផុត។
កន្លងមក លោកប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ដើម្បីឆ្លើយតបនូវគុណបំណាច់ និងផ្តល់ជំនឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបង្កើតឡើងនៅ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងទ្រទ្រង់ ទាំងផ្នែកជីវភាព ទីជំរកស្នាក់នៅ ប្រាក់បៀវត្សន៍ ដល់យុទ្ធមិត្ត ដែលបានបាត់បង់កាយសម្បទា មិនអាចបំពេញកិច្ចការបន្តទៀតបាន។
ក្នុងនោះ សមាគមអតីតយុទ្ធជន នឹងខិតខំធ្វើការប្រមូលផ្តុំចលនា កៀងគរកចំណូលមកជួយគាំទ្រ សមាគមន៍ ឲ្យមានភាពរលូន រីកចម្រើន ឲ្យបងប្អូនទទួលបានប្រាក់ជួយសង្គ្រោះ ទាន់ពេលវេលា និងបន្តដឹកនាំសមាគមន៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍ ខិតខំពង្រឹងការអភិវឌ្ឍសមាគមឲ្យមានការ រីកចម្រើន និងដំណើរការមានភាពប្រសើរ ជាពិសេសខិតខំដោះស្រាយប្រាក់បេឡាមរណសង្គ្រោះជូនអតីតគ្រួសារយុទ្ធជន ឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋជាគ្រួសារអតីតយុទ្ធជន ក្នុងស្មារតីមនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋភិបាលកម្ពុជា៕