(សៀមរាប)៖ សាស្ត្រាចារ្យ និងនិស្សិត ចំនួន១២៦នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងគោលបំណងស្វែងយល់អំពីសាវតា បទពិសោធន៍ នៃការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការងារអភិរក្សប្រាសាទ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងទទួលយកចំណេះដឹងបន្ថែមពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។
ដំណើរទស្សនកិច្ចខាងលើ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានជួយសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់សាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមជាមួយការធ្វើបទបង្ហាញ លើប្រធានបទមួយចំនួន ដើម្បីជាចំណេះដឹងបន្ថែមផងដែរ៕