(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក-លោកស្រីសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ
លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកតំណាងយោធភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ លោកប្រធានផ្សារទាំង២ផងដែរ។

របៀបវារៈកិច្ចប្រជុំមានដូចជា៖

១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។

២៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់ខណ្ឌបឹងកេងកង។

៣៖ ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក ប្រចាំខែកញ្ញា របស់រដ្ឋបាលខណ្ឌបឹងកេងកង។

៤៖ បញ្ហាផ្សេងៗ៕