(ភ្នំពេញ)៖ លោកស្រី លឹម មករា កើតឆ្នាំ ១៩៨១ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខN1021991 មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២២៤E2 ផ្លូវ៤៩ ភូមិ០៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែប្រាំងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់។
លោកស្រី លឹម មករា បានឱ្យដឹងថា ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែប្រាំងច្បាប់ដើមទំហំ ១៤៦៤ម៉ែត្រក្រឡា «អតីតស្ថិតនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល» បច្ចុប្បន្ន ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញដែលមានព្រំប្រទល់ដូចខាងក្រោម ៖ ខាងជើងទល់នឹងក្បាលដីលេខ១៤៩,ខាងត្បូងទល់នឹង ក្បាលដីលេខ១៣៨និង១៦៤ ,ខាងកើតទល់នឹងក្បាលដី១៦៤ ,ខាងលិចទល់នឹងក្បាលដី១៣៨ ។
គាត់បានបញ្ជាក់ថា គាត់ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែប្រាំងច្បាប់ដើមនិងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។
គាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដីស្រែខាងលើនេះ មិនមែនរបស់ខ្ញុំនោះ នាងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕