(ភ្នំពេញ)៖ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានអនុម័តស្តង់ដាទ្វេ ឬស្តង់ដាបី ស្តីពីបញ្ហសិទ្ធិមនុស្ស។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅក្នុងពិធីសាធារណៈមួយ នៅខេត្តព្រះសីហនុនាពេលកន្លងទៅ។
សម្តេចបានសង្កត់ធ្ងន់ទៀតថា កម្ពុជានឹងមិនទទួលយកការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពីប្រទេសណាមួយឡើយ។ ហើយកម្ពុជានឹងការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់ ការពារសន្តិភាព និងស្ថិរភាពជាតិ និងការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ។