(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំរដ្ឋសភា បានឲ្យដឹងនៅមុននេះបន្តិចថា រដ្ឋសភា បានពិភាក្សា និងអនុម័តទាំងស្រុង នូវសេចក្តីព្រាងច្បាប់ «ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជិវៈ វិស័យសុខាភិបាល» លើសំឡេង៦៧ លើ៦៧។
សូមជម្រាបថា នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានារដ្ឋសភា ដោយមានការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៨។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា៦៧រូប ខណៈ តំណាងរាស្រ្តគណបក្សប្រឆាំង មិនមានវត្តមាននៅក្នុងកិច្ចប្រជុំនោះទេ។ សម្តេចតេជោ ហ៊ុន សែន រួមទាំងមន្រ្តីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល ក៏មានវត្តមាននៅក្នុងនោះដែរ៕