(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅរសៀលរថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល ៩ខែ និងទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុកទាំង៩ ប្រធានស្នាក់ការសន្តិសុខទាំង៦ សរុបចំនួន ៧៤នាក់។ ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី៕