(កណ្ដាល)៖ មន្ត្រីតុលាការ ថ្លែងថា លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែតុលា នេះ កំពុងសាកសួរជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១០ឆ្នាំជាច្រើនលើក ហើយធ្លាប់ប៉ុនប៉ងរំលោភនារីអាយុ១៩ឆ្នាំម្នាក់ទៀតតែមិនបានសម្រេច ។
នគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជនខេត្តកណ្ដាល ថ្លែងថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារ ២0ឆ្នាំ ពីបទរំលោភសេពសន្ថវៈរួចសម្លាប់ជនរងគ្រោះ ។
នគរបាល បន្តថា ជនសង្ស័យឈ្មោះ នាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០២៤ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ៕