(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៧ តុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំត្រៀម រៀបចំជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំពិធីសំណេះសំណាលជាមួយ តំណាងអាចារ្យ អាចារិនី មកពីទូទាំងប្រទេស ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានបន្តថា ពិធីជួបសំណេះសំណាលខាងលើ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នាសាល សន្និសីទចតុមុខ រាជធានីភ្នំពេញ។
សូមជម្រាបថា កិច្ចប្រជុំក្នុងថ្ងៃនេះ ត្រូវបានធ្វើឡើងក្នុងទីស្ដីការក្រសួងធម្មការ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការ និងមន្ត្រីពាក់ព័ន្ធ គ្រប់នាយកដ្ឋាននានាផងដែរ៕