Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញមួយកន្លែងក្រោយសណ្ឋាគារ អ៉ីនធឺរខន សង្ស័យលួចគេចពន្ធ

07-10-2016 10:33

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងគយរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន បានបើកប្រតិបត្តិការ ចុះត្រួតពិនិត្យឃ្លាំងស្តុបទំនិញមួយកន្លែង ស្ថិតក្រោយសណ្ឋាគារ អ៉ីនធឺរខន ទីណង់តែល ដោយសង្ស័យលួចនាំចូលទំនិញខុសច្បាប់ មិនមានបង់ពន្ធត្រឹមត្រូវ។

សមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងស្តុបទំនិញនេះ ស្ថិតនៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ បន្ទាប់ពីមានតម្រុយថាឃ្លាំងស្ដុបទំនិញខាងលើស្តុបទំនិញ មិនបង់ពន្ធរួចមក កម្លាំងសមត្ថកិច្ចបានចេញបង្រ្កាបភ្លាមៗ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ៕