(ញូយ៉ក)៖ ក្រុមវិទ្យាសាស្រ្តអន្តរជាតិមួយក្រុមនៅអាមេរិក បាននិយាយថា វិធីសាស្រ្តថ្មីដើម្បីធ្វើការ វាស់ស្ទង់ សមភាពផ្សេងៗនៃផ្នែកខាងក្នុងរបស់ក្រុមផ្កាយ អាចនាំឲ្យមានការប៉ាន់ប្រមាណកាន់តែ ត្រឹមត្រូវសម្រាប់ភពមួយចំនួន ដែលស្ថិតនៅក្នុងគោចររបស់ពួកវា។ នេះបើយោងតាមគេហទំព័រ ព័ត៌មានអវកាស Space ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
កាលពីលើមុន ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការសន្និដ្ឋាន អំពីសមភាពផ្សេងៗរបស់ក្រុមផ្កាយទាំងនោះ ដែលនៅក្នុងនោះរួមមាន កាំ ម៉ាស និងអាយុ តាមរយៈការអង្កេតលើ ពន្លឺ និង ពណ៌ របស់ពួកវា។ ក៏ប៉ុន្តែជារឿយៗលទ្ធផលទាំងនោះមិនត្រូវបាន គេចាត់ទុកថាជាការត្រឹមត្រូវ សម្រាប់ធ្វើការប៉ាន់ស្មាន អំពីគោចររបស់ភពទាំងនោះ ជុំវិញផ្កាយរបស់ពួកវាឡើយ។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក និងអាល្លឺម៉ង់ បានធ្វើការពណ៌នា ថ្មីអំពីលក្ខណៈ នៃប្រព័ន្ធផ្កាយ និង ភព។ ជាមួយគ្នានេះដែរបច្ចេកវិទ្យា នៅក្នុងការកំណត់សមាភាពទាំងនោះ ត្រូវបានការប៉ាន់ស្មាន យ៉ាងល្អិតល្អន់ឡើងវិញ ដោយមានភាពត្រឹមត្រូវជាងមុន។
ទន្ទឹមគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ មកពីមហាវិទ្យាល័យនៃទីក្រុងញូយ៉ក មហាវិទ្យាល័យ Princeton និងវិទ្យាស្ថាន Max Planck សម្រាប់សិក្សាស្រាវជ្រាវអំពីប្រព័ន្ធព្រះអាទិត្យ បានប្រើប្រាស់បច្ចេកវិទ្យា HD 52265 ដើម្បីធ្វើការសិក្សាអំពីភព និងផ្កាយអស់ទាំងនោះ។ សម្រាប់លទ្ធផលនៃការវិភាគថ្មីនេះ នឹងត្រូវបញ្ចេញជាសាធារណ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕