(ភ្នំពេញ)៖ យុវតី នឿន ស្រីណែត អតីតសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ បានចេញវីដេអូមួយ សម្តែងការដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ឱកាសដល់រូបនាង បានចេញពីពន្ធនាគារដើម្បីជួបជុំគ្រួសារ និងបន្តការសិក្សា។ ជាមួយនឹងវីដេអូខាងលើ យុវតីរូបនេះ បានបកអាក្រាតអំពីនយោបាយរបស់ អាឡិច ដែលជាជនបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈព្រឹត្តិការណ៍១៨ សីហា កន្លងទៅ។