(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រកាសតែងតាំងឧត្តមសេនីយ៍ទោ សែម រតនា ជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។
សូមជម្រាបថាការតែងតាំងឧត្តមសេនីយ៍ទោ សែម រតនា ជាអគ្គនាយកស្តីទីនេះ គឺបានធ្វើឡើងក្រោយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ទើបទទួលមរណភាពថ្មីៗនេះ។
មុនទទួលបានការតែងតាំងជាជាអគ្គនាយកស្តីទីនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា មានតួនាទីជាអគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ហើយលោកក៏ជាកូនបង្កើតរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ផងដែរ៕