គន្លឹះទាំងនេះ អាចជួយឲ្យនារីគ្រប់រូបមានសម្រស់ស្រស់ស្អាត ស ម៉ដ្ឋ រលីង ដូច្នេះសូមស្វែងយល់បន្ត នៅខាងក្រោម។
ស្បែកមុខសរលីងជាមួយនឹងផ្លែឈើ សមស្របសម្រាប់ស្បែកគ្រប់ប្រភេទ បណ្ដាមុខផ្លែឈើទាំងនេះងាយរកខ្លាំងណាស់ ហេតុនេះកុំព្រួយបារម្ភអ្វីទៀត សាកល្បងមើលសិន ទៅដើម្បីទទួលបានស្បែកសរលីងជាងមុនណា។
១.ធ្វើឲ្យស្បែករលីងជាមួយនឹងផ្លែម្នាស់៖
ផ្លែម្នាស់សម្បូរ enzyme ជួយឲ្យស្បែកស្រស់ស្អាត និងកំចាត់កោសិកាដែលខូចខាតនាំឲ្យ ស្ទះរន្ធញើសបណ្ដាលឲ្យកើតមុន។ មាន២របៀបធ្វើម៉ាសថែរក្សាស្បែក ជាមួយនឹងផ្លែម្នាស់។
របៀបទី១៖
យកទឹកផ្លែម្នាស់ដាក់ចូលក្នុងចានលាយជាមួយម្សៅមីបន្តិច កូរឲ្យស្មើ រួចលាបល្បាយនោះនៅលើមុខ។
របៀបទី២៖
ធ្វើផ្លែម្នាស់ឲ្យម៉ដ្ខ រួចលាយជាមួយទឹកឃ្មុំ។ លាបស្មើលើមុខប្រហែល១០ដល់១៥នាទី រួចលៀងមុខជាមួយទឹកក្ដៅឧណ្ហៗ។
ជាមួយ២របៀបខាងលើអាចអនុវត្ត២ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានស្បែករលីងនិងសថែមទៀតណា៎។
២.ធ្វើឲ្យស្បែកស្រស់ស្អាតជាមួយនឹងផ្លែចេក៖
ក្នុងបណ្ដាប្រភេទផ្លែឈើជំនួយការ ថែរក្សាស្បែក ចេកក៏ចាត់ទុកជាអាហារមួយដ៏ងាយរកបាន ទាំងមានតំលៃគួរសម ហើយមានគុណប្រយោជន៍ពិសេសសម្រាប់ស្បែកមុខទៀតផង។ ផ្លែឈើនេះអ្នកអាចប្រើទឹកសង្កត់ ឬក៏លាបម៉ាសដើម្បីជួយស្បែកតឹងរលីងជាង ព្រោះក្នុងផ្លែចេកមានជាតិបង្ការអុកស៊ីនកម្មច្រើន ជាពិសេស គឺជាតិប៉ូតាស្យូមអាចជួយកំចាត់បណ្ដាកោសិកាដែលខូចខាត ធ្វើបឲ្យស្បែកស្រស់ស្អាតក្មេងជាវ័យ។
អ្នកអាចស្វែងយល់ ២របៀបធ្វើខាងក្រោមនេះ ដើម្បីជួយឲ្យស្បែកបានស្អាតថែមទៀត។
របៀបទី១៖
ចិតស្ដើង 300g ផ្លែចេកចោលសម្បក ក្រោយនោះធ្វើឲ្យម៉ត់ ហើយលាយជាមួយនឹងទឹកក្រូចឆ្មា½ ស្លាបព្រាកាហ្វេ និងទឹកកក ហើយផឹកដូចភេសជ្ជៈធម្មតា។ជាមួយ២របៀបខាងលើអាចអនុវត្ត២ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានស្បែករលីងនិងសថែមទៀតណា៎។
របៀបទី២៖
ធ្វើផ្លែចេកឲ្យម៉ត់ លាយជាមួយទឹកឃ្មុំ២ស្លាបព្រា។ លាយឲ្យស្មើបង្កើតជាល្បាយរួចលាបលើមុខ ទុកប្រហែល៣០នាទី។ បន្ទាប់នោះលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ណៗ។
អនុវត្ត២ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានស្បែកម៉ដ្ឋរលីង។
៣.ផ្លែឈើរី ជួយឲ្យស្បែកស្អាតរលីង៖
កម្រិតវីតាមីន C ដែលសម្បូរនៅក្នុងផ្លែឈើរី ជួយជំរុញការផលិតចេញស្រទាប់កូឡាជែនចាំបាច់ក្នុងរាងកាយ។ ស្រទាប់កូឡាជែនចាត់ទុកជាវិធីមួយដ៏ល្អសំរាប់នារីក្នុងដំណើរការបង្ការភាពចាស់នៃស្បែក។
ទន្ទឹមនឹងនោះកម្រិតវិតាមីន A និងបណ្ដាសរជាតិ polyphenolic anthocyanidin ដែលមានក្នុងផ្លែឈើរី ជួយបង្ការអុកស៊ីនកម្ម បង្កើតការបត់បែននៃស្បែក ធ្វើឲ្យស្បែកស្រស់ល្អថែមទៀត។
ហេតុនេះមិនចាំបាច់ប្រើផ្លែឈើនេះលាបមុខទេ អ្នកតអាចញ៉ាំផ្ទាល់ ឬក៏ធ្វើជាទឹកដើម្បីផឹករាល់ថ្ងៃនឹងឃើញប្រសិទ្ធភាព។
ជាមួយ៣ប្រភេទផ្លែឈើខាងលើនេះ អាចនឹងជួយអ្នកទទួលបានស្បែកសរលីងជាងការស្មាន។ អ្នកគួរអនុវត្តរាល់សប្ដាហ៍ដើម្បីស្បែកស្រស់ស្អាតរបស់យើងណា។
ក្រៅពីនោះ អ្នកអាចប្រើបន្ថែមផលិតផលអាហារបំប៉ន់ Gluta White Plus ជាផលិតផលចម្រាញ់ពីធម្មជាតិទាំងស្រុង។ ជួយការពារសុខភាព និងថែរក្សាស្បែកទាំងពីខាងក្នុងយ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យស្បែកស ម៉ដ្ឋ រលោងបែបធម្មជាតិ៕