Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជសារព្រះមហាក្សត្រ អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ «ប្រកាន់គោលការណ៍សាមគ្គី សម្តៅកសាង និងការពារសង្គមជាតិ»

07-10-2016 09:26

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជឱង្កាអំពាវនាវឱ្យប្រជារាស្រ្តទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីគ្នា សម្តៅកសាងនិងការពារជាតិ និងសមិទ្ធផលសង្គម។

តាមព្រះរាជសារព្រះមហាក្សត្រ នៅក្នុងឱកាសបើកសម័យប្រជុំពេញអង្គ លើកទី៧ នីតិកាលទី៥ របស់រដ្ឋសភា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រ បានកោតសរសើរ និងជំរុញទឹកចិត្តដល់សមាជិកសភា ក៏ដូចជាជាតំណាងរាស្រ្តម្ចាស់ឆ្នោត ដែលបានខិតខំបំពេញការងារ និងអនុម័តច្បាប់កន្លងមក។

ព្រះអង្គក៏បានថ្លែងកោតសរសើរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិកទាំងអស់នៃរដ្ឋសភា ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ការបម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងបានកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ ​​ប្រកបដោយភាពរឹងមាំ កសាងសេដ្ឋកិច្ច-សង្គម ដើម្បីឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងបញ្ហាប្រឈមទាំងឡាយរបស់ប្រទេសជាតិ។

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖