(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិន លោក វ៉ាង ហ៊ូនីង បានផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះលិខិតអបអរសាទរបស់សម្ដេចតេជោ ដែលបានផ្ញើអបអរសាទរក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។