(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងធ្វើសន្និសីទកាសែតមួយ នៅម៉ោង៩៖៣០ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ នាទីស្នាក់ការកណ្តាលរបស់ខ្លួន បញ្ជាក់អំពីការមិនចូលប្រជុំសភា នៅព្រឹកនេះ។
នៅព្រឹកមិញនេះ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន បន្ទាប់ពីវ៉ាកងអស់រយៈពេល៣ខែកន្លងមក ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៨ ប៉ុន្តែក្នុងកិច្ចប្រជុំនេះ គេសង្កេតឃើញថា មានតែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៦៧រូបប៉ុណ្ណោះ។ ចំណែកក្រុមតំណាងរាស្រ្តបក្សប្រឆាំង ដែលអះអាងថា ត្រៀមខ្លួនកាលពីម្សិលមិញនោះ មិនបានចូលរួមប្រជុំឡើយ៕