(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយក បានទទួលជួបពិភាក្សាការងារជាមួយលោក ទូ ហាយជាង (DU Haijiang) អនុប្រធានសារមន្ទីរ Palace នៃប្រទេសចិន នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
គោលបំណងសំខាន់នៃជំនួបខាងលើ គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយសារមន្ទីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជានិងចិនកាន់តែប្រសើរឡើងថែមទៀត៕