(ព្រះសីហនុ)៖ លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការសម្ភាសន៍ជ្រើសរើសសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
លោក ឆាយ សុផាន់ណា បានបញ្ជាក់ថា មន្ត្រីដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ត្រូវបានជ្រើសរើសឱ្យបំពេញការងារ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ តាមរយៈការសម្ភាសន៍ជ្រើសរើសយកអ្នកមានសមត្ថភាពពិតប្រាកដ និងស្មើភាពសំដៅធានាឱ្យមន្ត្រីត្រូវបានជ្រើសរើសឱ្យបម្រើការងារនៅ គ.ខ.ប ខេត្តព្រះសីហនុ ប្រពឹ្រត្តទៅដោយរលូន។
សូមជម្រាបជូនថា សម្រាប់ការជ្រើសរើសសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ តម្រូវការជ្រើសរើសបេក្ខជនសរុបចំនួន ៥រូប តាមមុខតំណែងដូចខាងក្រោម៖
*ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ចំនួន ១រូប
*អនុប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ចំនួន ១រូប
*សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ចំនួន ១រូប
*សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ចំនួន ១រូប
*សមាជិកទទួលបន្ទុកផ្នែកអបើរំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចំនួន ១រូប៕