(អាមេរិក)៖ តាមព័ត៌មាន The Washington Post ចេញផ្សាយមុននេះបន្តិច នាព្រឹកថ្ងៃទី០៧ ខែតុលានេះបានឲ្យដឹងថា អ្នកស្លាប់ដោយសារ ព្យុះកំណាច Hurricane Matthew កើនឡើងដល់២៩៩នាក់ នៅប្រទេសហៃទី, ព្យុះកំណាចនេះនឹងឆ្ពោះទៅបោកបក់លើរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើតាមអាជ្ញាធរសហរដ្ឋអាមេរិកឲ្យដឹងយ៉ាងដូច្នេះ។
ព្យុះ Hurricane Matthew ដែលជាខ្យល់ព្យុះដ៏សាហាវជាងគេនៅក្នុងតំបន់ Caribbean នៅក្នុងរយៈពេលជិតមួយទសវត្សមកនេះ។
មជ្ឈមណ្ឌលការពារព្យុះជាតិអាមេរិក បានអះអាងថា ព្យុះហ៊ឺរីគែន Matthew ត្រូវបានគេព្យាករណ៍ថា នឹងបង្កើនល្បឿនខ្យល់របស់ខ្លួនបន្ថែមទៀត អំឡុងការធ្វើដំណើររបស់វា ទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិច នៃរដ្ឋ Florida ខណៈមនុស្សចំនួនប្រមាណ២៦៤នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសហៃទី និងជាច្រើននាក់ផ្សេងទៀត បានបាត់បង់ទីជម្រក បន្ទាប់ពីព្យុះកំណាចនេះបានកម្ទេចលំនៅដ្ឋាន របស់ពួកគេនៅដើមសប្តាហ៍នេះ។
សូមជំរាបថា ព្យុះ Matthew អាចនឹងវាយលុកចំតែម្តងទៅលើរដ្ឋ Florida ឬក៏តាមបណ្តោយឆ្នេរ ហើយបើវាធ្វើការបោកបក់មកចំផ្ទាល់លើរដ្ឋ Florida៕