(ភ្នំពេញ)៖ របាយការណ៍បូកសរុប លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស១៥នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១២នាក់ និងមុខសញ្ញាប្រើប្រាស់៣នាក់ រឹបអូសមេតំហ្វេតាមីន (ice) ៣.៨៩ក្រាម និង២កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន ដោយមន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប១ករណីឃាត់ខ្លួន៤នាក់, នគរបាលភ្នំពេញ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលព្រះសីហនុបង្រា្កប ១ករណីឃាត់ខ្លួន ម្នាក់, នគរបាលស្វាយរៀង បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលត្បូងឃ្មុំ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលបន្ទាយមានជ័យ បង្រា្កប១ករណីឃាត់ខ្លួន៥នាក់៕