Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អ្នកស្លាប់ដោយសារ ខ្យល់ព្យុះកំណាច Hurricane Matthew កើនឡើងដល់២៦៤នាក់នៅហៃទី ហើយកំពុងធ្វើដំណើរឆ្ពោះទៅរដ្ឋ Florida សហរដ្ឋអាមេរិក

07-10-2016 07:02

(អាមេរិក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិចនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ អ្នកស្លាប់ដោយសារ ព្យុះកំណាច Hurricane Matthew កើនឡើងដល់២៦៤នាក់ នៅប្រទេសហៃទី ហើយវាកំពុងបោះពួយយ៉ាងលឿនឆ្ពោះទៅរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើតាមអាជ្ញាធរហៃទីបានឲ្យដឹងយ៉ាងដូច្នេះ។

ព្យុះ Hurricane Matthew ដែលជាខ្យល់ព្យុះដ៏សាហាវជាងគេនៅក្នុងតំបន់ Caribbean នៅក្នុងរយៈពេលជិតមួយទសវត្សមកនេះ។

មជ្ឈមណ្ឌលការពារព្យុះជាតិអាមេរិក បានអះអាងថា ព្យុះហ៊ឺរីគែន Matthew ត្រូវបានគេព្យាករណ៍ថា នឹងបង្កើនល្បឿនខ្យល់របស់ខ្លួនបន្ថែមទៀត អំឡុងការធ្វើដំណើររបស់វា ទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិច នៃរដ្ឋ Florida ខណៈមនុស្សចំនួនប្រមាណ២៦៤នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសហៃទី និងជាច្រើននាក់ផ្សេងទៀត បានបាត់បង់ទីជម្រក បន្ទាប់ពីព្យុះកំណាចនេះបានកម្ទេចលំនៅដ្ឋាន របស់ពួកគេនៅដើមសប្តាហ៍នេះ។

គួរបញ្ជាក់ដែរថា ព្យុះ Matthew អាចនឹងវាយលុកចំតែម្តងទៅលើរដ្ឋ Florida ឬក៏តាមបណ្តោយឆ្នេរ ហើយបើវាធ្វើការបោកបក់មកចំផ្ទាល់លើរដ្ឋ Florida៕