(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយដើម្បី ត្រួតពិនិត្យអំពីវឌ្ឍនភាព នៃការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូល តែមួយខណ្ឌ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ សរុប២៥នាក់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមរបៀបវារៈ ដូចជា ទី១-ឆ្លងកំណត់ហេតុប្រជុំខែកញ្ញា ឆ្នាំ២០១៦ ទី២-ពិនិត្យអនុវត្តតាម សូចនាករដែលនៅសេសសល់ ទី៣-ពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញ ចូលតែមួយ និងផ្សេងៗទៀត។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ការិយាល័យច្រកចេញចូលតែមួយខណ្ឌឫស្សីកែវ ទទួលចំណូលរសេវារដ្ឋបាលលើស ផែនការដែលបានកំណត់ទុកប្រចាំឆ្នាំជាង៦០លានរៀល គិតត្រឹមត្រីមាសទី៣ ដែលគណៈក្រុមប្រឹក្សាខណ្ឌបានអនុម័តត្រឹម៦៥០លានរៀល ហើយរហូតដល់បិទបញ្ជីប្រចាំឆ្នាំ នឹងទទួលបានចំណូលច្រើនជាងនេះ៕