(កំពង់ចាម)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ (មុខវត្តមាត់ដប់) ឃុំមានជ័យ ស្រុកស្រីសន្ធរ។
អាជ្ញាធរស្រុកស្រីសន្ធរ បានឲ្យដឹងថា ច្រាំងទន្លេដែលបានបាក់ស្រុតខាងលើ មានបណ្ដោយប្រវែងប្រមាណ៨០ម៉ែត្រ និងបានបាក់ស្រុតចូលក្នុងទន្លេ ទទឹងប្រវែង ១៥ ទៅ ២០ ម៉ែត្រ។ គ្រោះធម្មជាតិនេះដែរត្រូវបានលោករដ្ឋមន្ត្រី និងអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេ ដែលបានបាក់ស្រុតនាពេលកន្លងមកផងដែរ ស្ថិតនៅព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ70B ប្រវែង២ ម៉ែត្រ ទៅ៣ម៉ែត្រប៉ុណ្ណោះ។
ជាវិធានការចំពោះមុខ, លោកមរដ្ឋមន្ត្រី បានចាត់ឲ្យមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញជាបន្ទាន់ផងដែរ៕