(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងពេលអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឆ្លៀតប្រាស្រ័យទាក់ទងសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក ចូកូ វីដូដូ អតីតប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ។
ជាការកត់សម្គាល់រាល់ពេលចូលរួមកម្មវិធីផ្សេងៗកម្រិតតំបន់ និងអន្តរជាតិ សម្តេចមហាបវរធិបតី តែងមានប្រាស្រ័យទាក់ទងជាមួយមេដឹកនាំបណ្តាប្រទេសនានា ដែលបង្ហាញឱ្យឃើញពីឥរិយាបថ និងទំនាក់ទំនងល្អ ក៏ដូចជាការបង្កើតភាពស្និទ្ធស្នាល ដែលជាបច្ច័យល្អសម្រាប់ការដឹកនាំ៕