(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅវេលារសៀលថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ ក្រោយចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីទី៨ របស់ប្រទេសឥណ្ឌូនេស៊ី។
នៅព្រលានយន្តហោះមានការជូនថំណើរពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី និងមន្ត្រីស្ថានទូតខ្មែរនៅឥណ្ឌូនេស៊ីផងដែរ៕