(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅថ្ងៃទី០៦ ខែតុលានេះ បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ ១២៦.៥ លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់យកទៅប្រើប្រាស់ លើគម្រោងនិងកម្មវិធីសំខាន់ៗចំនួន៤ សំដៅដល់ការអភិវឌ្ឍដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោង និងកម្មវិធីទាំង៤ ដែលចុះហត្ថលេខាផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការនោះរួមមាន៖
១-កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អនុកម្មវិធីទី១) នឹងចំណាយទឹកប្រាក់ប្រមាណ ៣០.៨លានដុល្លារ (ADB ប្រមាណ៣០លានដុល្លារ និងរាជរដ្ឋាភិបាលចំនួន ០.៨លានដុល្លារ)។
២-កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ កម្រិតមធ្យមសិក្សាទុតិយភូមិ នឹងចំណាយទឹកប្រាក់ ៤៨លានដុល្លារ ( ADB ប្រមាណ៤៥លានដុល្លារ និងថវិកាបដិភាគរបស់កម្ពុជា ៣លានដុល្លារ)។
៣-កម្មវិធីកំណែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ (អនុកម្មវិធីទី២) នឹងចំណាយទឹកប្រាក់ ៤៥.៧លានដុល្លារ (ADB ចំនួនប្រមាណ ៣៥លានដុល្លារអាមេរិក និងរាជរដ្ឋាភិបាល ១០.៧លានដុល្លារ) ។
៤-គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជំហានទី២ (ហិរញ្ញប្បទានបន្ថែម) នឹងចំណាយទឹកប្រាក់ ១៩.៩៣លានដុល្លារអាមេរិក៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖