(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលប៉ុស្តិ៍ចំបក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង និងវរសេនីយ៍ត្រី ប៊ុន គុន នាយនគបាលប៉ុស្តិ៍ បានធ្វេីការចុះល្បាតប្រទះឃេីញពលករខ្មែរ៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចមុខមណ្ឌលសុខភាព ឃុំបឹងបេង និយាមការ 214390,1495444 (IN1960) ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងធ្វេីការឃាត់ខ្លួនបាន៥នាក់ (ស្រី០២នាក់)។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យចំនួនពីរនាក់ ជាអ្នកនាំផ្លូវឆ្លងដែន បានរត់គេចខ្លួនបាត់។ ចំណែកឯពលករទាំង៥នាក់ ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ចំបក់នាំមកធ្វេីការសាកសួរ និងណែនាំហើយ បានឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ។ ចំណែកឯជនសង្ស័យចំនួន២នាក់ ជាអ្នកនាំផ្លូវសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីធ្វើការឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

អនុវត្តតាមការណែនាំ និងបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់ វរសេនីយ៍ឯកសួង សៅ មេបញ្ជាការវរសនាតូចនគបាលការពារព្រំដែន
កម្លាំងនគបបាលប៉ុស្តិ៍ចំបក វរសេនាតូចនគរបាលការពារព្រំដែនគោគលេខ ៨១៥ បញ្ជាយ៉ាងមុឺងម៉ាត់ពី វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសនាតូចនគបាលការពារព្រំដែនគោក៨១៥ ក្នុងការរឹតបន្តឹងទប់ស្កាត់រាល់បទល្មើសពិសេសពលករចំណាកស្រុកខុសច្បាប់៕