(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន អនុប្រធានទី១ នាព្រឹកថ្ងៃទី ១៩ ខែតុលា បានចុះចែកសម្ភារសិក្សា និងថវិកាដល់សិស្សបឋមសិក្សាចំនួន ៥០០នាក់ ជាលើកទី២ និងឧបត្ថម្ភជា សារុង ក្រមា ឆត្រ័ និងថវិកា៤.០០០.០០០រៀល ជូនដល់លោកគ្រូអ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក ក្រុមយុវជនកាកបាទក្រហមកម្ពជា ក្រុមនគរបាល និងកងរាជអាវុធហត្ថ។

សូមជម្រាបជូនថា បន្ទាប់ពីបានផ្តល់អំណោយជាសម្ភារៈសិក្សាព្រមជាមួយថវិកានេះហើយ លោកក៏បានដឹកនាំប្រជុំក្រុមការងាររាជរដ្ឋាភិបាល ដើម្បីរៀបចំក្រុមលេខាធិការដ្ឋានថ្នាក់ស្រុក និងក្រុមជនបង្គោលថ្នាក់ឃុំដើម្បីរៀបចំរបាយការណ៍ និងរៀបចំវេទិកាសាធារណៈផងដែរ៕