(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិអំពីការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៦ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា នៅទូទាំងប្រទេសមានរហូតដល់ជាង៨លាននាក់ ក្នុងនោះករណីថ្មីមានជាង៧លាននាក់។
តាមលិខិតរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា នៅរយៈពេល៩ខែ ដើមឆ្នាំ២០១៦នេះ ករណីដែលបានពិនិត្យ និងពិគ្រោះជំងឺក្រៅ មានចំនួនសរុប ៨,១១៩,០៨៤ ករណី ក្នុងនោះមានករណីថ្មីចំនួន ៧,៣៩៣,៥៧៩ករណី។
ចំនួនអ្នកជំងឺសម្រាកព្យាបាលរយៈពេល ៩ខែ ដើមឆ្នាំ២០១៦នេះ មានចំនួន ៥៣៤,២៥០នាក់។ ក្រៅពីនេះ ប្រជាពលរដ្ឋបានទទួលសេវាសុខាភិបាលជាច្រើនករណីទៀត។
ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងសុខាភិបាល៖