(ភ្នំពេញ)៖ មន្ទីរពេទ្យអន្តរជាតិអរៀនដា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធនូវ ពិធីសម្ភោធជាផ្លូវការ ផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយនឹងមន្ទីរពេទ្យ S-Spine Hospital ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ធំជាងគេនិងឈានមុខគេនៅឯប្រទេសថៃ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និង លោកវេជ្ជបណ្ឌិត Dittapong Boonampol ស្ថាបនិក នៃមន្ទីរពេទ្យ S-Spine Hospital។

ការនាំយកបច្ចេកវិទ្យាព្យាបាលផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទជំនាន់ចុងក្រោយ ដោយមើលឃើញថាប្រជាពលរដ្ឋជាច្រើនតែងមាននូវបញ្ហាឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ដែលមានផលពិបាកក្នុងការប្រកបជីវភាពប្រចាំថ្ងៃ ដូចជា ឧស្សាហ៍ឈឺខ្នងខ្លាំង ចុករោយកញ្ចឹងក និងឈឺក្បាល, រាងកាយចុះខ្សោយពិបាកធ្វើចលនា, ស្ពឹក ឬ ញ័រ ឬបាត់បង់អារម្មណ៍នៅប្រអប់ដៃ ម្រាមដៃ ប្រអប់ជើង ឬម្រាមជើង, រឹងនៅផ្នែកខាងក្រោមនៃឆ្អឹងខ្នង ពិបាកធ្វើចលនា, ពិបាកអង្គុយ ឬឈរ, មានអាការៈសាច់ដុំកន្ត្រាក់ពេលធ្វើចលនា ឬពេលសម្រាក, ពេលប្រើចុង ឬ កែងជើង តែងមានការឈឺចុកចាប់ ខ្លាំង ទាំងនេះហើយគឺជារោគសញ្ញា ដែលបណ្តាលមកពីបញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ។

នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា មានបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់បើកធំ ដែលបច្ចេកទេសថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុនៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនឲ្យរួមចូលទៅវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយឲ្យមើលច្បាស់ជាងមុន  ក្នុងគោលបំណងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១ ទៅ ២ម៉ោងប៉ុណ្ណោះ ។ ឥឡូវនេះលោកអ្នកមិនចាំបាច់ចំណាយពេលវេលាចេញទៅក្រៅប្រទេសដើម្បីធ្វើការព្យាបាលទៀតនោះទេ។

ផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្ម ដូចជា៖

*ដុតឌីសឆ្អឹងខ្នងដោយកាំរស្មីឡាស៊ែ
*ចាក់ស៊ីម៉ង់ឆ្អឹងខ្នង
*វះកាត់ពង្រីកបណ្តូលឆ្អឹងកងដែលគៀប
*វះកាត់ឆ្អឹងឌីសនៅកដែលខូចឬបាក់រួចចាប់ដែក
*ការចាក់ថ្នាំតាមតំបន់ឆ្អឹងខ្នងដើម្បីបន្ថយការឈឺចាប់សសៃណាមួយ និងសេវាកម្មផ្សេងៗទៀត នៃបញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: 078 233 789 ឬ 081 811 789 ឬFacebook page at: Orienda International Hospital មន្ទីរពេទ្យអន្តរជាតិ អរៀនដា។ អសយដ្ឋាន អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ៕