(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បន្ទាប់ពីចុះឈ្មោះបោះឆ្នោតរួច នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ បាននិយាយទៅកាន់សកម្មជន អ្នកសារពត៌មានជាតិ និងអន្តរជាតិ ក៍ដូចជាសាធារណៈជនថា ការឃុំខ្លួនឯងរបស់លោកនៅក្នុងស្នាក់ការបក្សអស់រយៈពេលជាង៤ខែកន្លងមកនេះ គឺជាការតស៊ូមតិ ដើម្បីឱ្យមានបរិយាកាសនយោបាយល្អ។
ខ្ញុំចង់តែសើចអោយរយះមាត់ព្រោះហេតុផលដែល លោក កឹម សុខា លើកមកពន្យល់នេះ គឺពិតជាការបោកសុទ្ធតែម្តង ព្រោះកន្លងមក លោក កឹម សុខា អះអាងប្រាប់សកម្មជនខ្លួន និងពួកបរទេសមួយក្តាប់តូចថា ការដែលគាត់រត់ទៅរស់នៅស្នាក់ការបក្ស ព្រោះតែមានការគម្រាមកំហែង ចង់ចាប់គាត់ដាក់គុក។ ហើយដល់ឥលូវគាត់ចេញមកក្រៅបានដោយសេរី ហើយអាចទៅចុះឈ្មោះបោះឆ្នោត ដោយគ្មានអ្នកណាចាប់ចងនោះ បែរជាក្រឡាស់សំដីថា គោលបំណងដែលគាត់ទៅសំងំលាក់ខ្លួនក្នុងស្នាក់ការបក្ស ព្រោះដើម្បីតស៊ូមតិទៅវិញ។
លោក កឹម សុខា ដែលជាមនុស្សមានមុខ២ពីកំណើត - មួយមុខខូច មួយទៀតមុខពុតត្បុត - គឺនៅតែមិនចោលក្បួនបោក។ កាលចេញពីរបបប៉ុលពតឆ្នាំ១៩៧៩ មក គាត់ធ្លាប់ជាចោរលួចអង្ករដែលរដ្ឋទុកជួយសង្គ្រោះប្រជាជន ហើយក្រោយមកក៏នៅតែជាចោរលួចមេស្រាពីរោងចក្រ SKD យកទៅលក់នៅទីផ្សារ។ ពេលធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក កឹម សុខា បានកិបកេងលុយជំនួយពីបរទេស រហូតមានការតវ៉ាប្តឹងផ្តល់ពីមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ហើយដល់ឥឡូវមកធ្វើជាអ្នកនយាបាយ ក៏បន្តបោកអ្នកគាំទ្រ ពីមួយអាណត្តិទៅមួយអាណត្តិ បោកពីរឿងមួយទៅរឿងមួយ ហើយកុំថា ឡើយតែបោកក្នុងការងារនយោបាយ សូម្បីតែក្នុងគ្រួសារក៏គាត់បោកប្រាស់ប្រពន្ធ កូន និងម្តាយបង្កើតរបស់ខ្លួនឯងដែរ។
សាធារណៈជនដឹងច្បាស់ណាស់ថា លោក កឹម សុខា បានក្លាយជាបុគ្គលល្បីឈ្មោះខាងរឿងអាស្រូវផ្លូវភេទ ជាមួយស្រីក្មេងៗជាច្រើនសិបនាក់ ដែលមានទាំង ស្រីយួនជាប្រពន្ធចុងផងដែរ។ លោក កឹម សុខា ក៏ត្រូវបានស្រីកំណាន់ជាច្រើនរិះគន់ចំៗថា ជាបុរសកំពូលបោកដែលនិយមខាងសន្យាខ្យល់បោកពួកនាងៗ ឱ្យជឿលង់តាមរយៈការយកលុយឡាន និងអំណាចមកបង្ហាញដើម្បីបង្អួតធ្វើជាធ្នាក់។ ជាក់ស្តែង នាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ធ្លាប់បានទម្លាយប្រាប់ជាសាធារណៈថា លោក កឹម សុខា ពិតជាបានបោកនាងដោយសន្យាថា នឹងផ្តល់ផ្ទះ បើកហាងសម្អាងការ និងផ្តល់លុយឱ្យនាង៣០០០ពាន់ដុល្លារ ប៉ុន្តែដោយលោក កឹម សុខា ជាមនុស្សមានសារជាតិមុខ២ គឺនៅពេលទូកបានអុំដល់ត្រើយហើយនោះ គឺនាងគ្មានបានអ្វីដូចការសន្យានោះទាល់តែសោះ។
ក្នុងជីវិតនយោបាយវិញ លោក កឹម សុខា ក៏ជាជើងខ្លាំងខាងបោក និងភូតភរមិនធម្មតាដែរ។ ជាក់ស្តែងនៅអាណត្តិមុនៗ គឺនៅមុន និងក្រោយពេលបោះឆ្នោត មេដឹកនាំបក្សប្រឆាំងរូបនេះ តែងតែស្រែកឡូងៗបោកប្រាស់អ្នកគាំទ្រថា បក្សខ្លួនឈ្នះ ដើម្បីបោកឱ្យអ្នកគាំទ្រឡើងមកធ្វើបាតុកម្ម ក្នុងបំណងទុច្ចរិត តាមរយៈកំលាំង មហាជនគឺផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ទង្វើបោកប្រាស់របស់លោក កឹម សុខា បានបង្កឱ្យមានសោកនាដកម្ម នៃការបង់បង់ជីវិតអ្នកគាំទ្រ ក្នុងបុព្វហេតុបាតុកម្មដូរៗជ្រុលនិយម របស់ក្រុមប្រឆាំងផ្កាប់មុខ ដែលដឹកនាំដោយមេបក្សប្រឆាំង។ ទង្វើបោកប្រាស់គ្មានការពិចារណា និងគ្មានទំនួលខុសត្រូវ របស់មេដឹកនាំប្រឆាំងដែលបញ្ឆេះ អ្នកគាំទ្រឱ្យផ្លាស់ប្តូររដ្ឋាភិបាលកន្លងមក គឺបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជនជាច្រើនមកហើយ។
ថ្មីៗនេះ បន្ទាប់ពីដើរតួក្នុងយុទ្ធសាស្ត្រជាជនកំសត់ និងសំដែងជាជនរងគ្រោះ អស់រយៈពេលជាង៤ខែក្នុងស្នាក់ការបក្សមក លោក កឹម សុខា បានចេញពីស្នាក់ការបក្សទៅចុះឈ្មោះបោះឆ្នោត ហើយដែលគ្មានសមត្ថកិច្ចណាទៅរារាំង ឬចាប់ខ្លួនដូចអ្វីដែលគាត់បានអះអាងនោះឡើយ។ សិទ្ធនិងសេរីភាពរបស់លោក កឹម សុខា ដែលបានបង្ហាញនាថ្ងៃចុះឈ្មោះបោះឆ្នោត ទាំងការជិះរថយន្ត អមដោយអ្នកហែរហមពេញដងផ្លូវយ៉ាងសង្ហារ និងការធ្វើសន្និសីទទៅកាន់អ្នកសារពត៌មាន និងសកម្មជនរបស់ខ្លួននោះ គឺបង្ហាញថា ការលើកឡើងថា មានការគម្រោមកំហែង ឬប៉ុនប៉ងចាប់ខ្លួនគាត់ នាពេលកន្លងមក គឺគ្រាន់តែជាល្បែងបោកប្រាស់តែប៉ុណ្ណោះ។ លោក កឹម សុខា មិនត្រឹមតែបោកសកម្មជនថា ខ្លួនកំពុងរងគ្រោះ និងស្ថិតក្នុងស្ថានភាពគំរាមគំហែងនោះទេ គាត់ថែមទាំងបោកអង្គទូតប្រទេសមួយចំនួនដែលបានទៅសួរសុខទុក្ខគាត់ដល់ក្នុងបន្ទប់ស្នាក់ការបក្ស បោកទាំងសារពត៌មានជាតិ និងអន្តរជាតិ ដែលធ្វើឱ្យពួកគេក្លាយជាឧបករណ៍នាំពាក្យលោក កឹម សុខា ទាំងខុសការពិត។
ពាក្យចាស់បុរាណតែងតែពោលថា «ឆ្កែកន្ទុយខ្វៀន គឺនៅតែខ្វៀន» អ្នកធ្លាប់ភូតភរបោកប្រាស់ គឺនៅតែភូតភរបោកប្រាស់ដដែល។ ប៉ុន្តែទោះយ៉ាងណាក៍ដោយ អ្នកវិភាគយើងគ្រាន់តែរំលឹក និងដាស់តឿន លោក កឹម សុខា សូមកុំភ្លេចពាក្យចាស់មួយឃ្លាថា «ភូតច្រើន ច្រើនចាញ់អាត្មា» ដូច្នេះអ្នកបោកប្រាស់ និងភូតភរគឺគង់តែគេតាមទាន់ និងដឹងការពិត នៅថ្ងៃណាមួយ គឺដូចពេលនេះអីញ្ចឹង។ ហើយចុងក្រោយ ការបោកប្រាស់របស់លោក កឹម សុខា និងទាញទម្លាក់ប្រជាប្រិយភាព និងតំលៃខ្លួនរបស់គាត់បន្តិចម្តងៗ រហូតក្លាយជាមនុស្សដែលគ្មានតំលៃឱ្យគេជឿ និងគោរពតទៅទៀតនៅថ្ងៃអនាគត។ អ្នកវិភាគយល់ថា លោក កឹម សុខា គួរតែបញ្ឈប់សកម្មភាពបោកប្រាស់សកម្មជនរបស់ខ្លួន ហើយទុកពេលវេលាដែលនៅសេសសល់តិចតួចក្នុងជីវិតនយោបាយនេះ ខំប្រឹងដឹកនាំបក្សរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០១៧-២០១៨។ លោក កឹម សុខា គួរតែចាប់យកឳកាសល្អក្នុងឋានៈជាមេដឹកនាំបក្សប្រឆាំង កសាងខ្លួនឡើងវិញ រក្សាភាពថ្លៃថ្នូរ ទម្លាក់ចោលទម្លាប់ខូច ពុតត្បុតនិង បោកប្រាស់ដូចសព្វថ្ងៃ ដែលនឹងនាំឱ្យខ្លួនផុងជ្រៅទៅៗ ក្នុងសេចក្តីប្រមាថរបស់មហាជនដែលជាម្ចាស់ឆ្នោត៕