(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ឃាត់ខ្លួនជនសង្ស័យ១៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៥ករណី ឃាត់ខ្លួន១០នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន៣នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៤នាក់⁠។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨៤៤១ករណី ឃាត់ខ្លួន២១២០៨នាក់ (ស្រី១៦៤៨នាក់)៕