(ភ្នំពេញ)៖ សហភាព ពលកម្មជាតិកម្ពុជា (NLC) បានសំដែងការស្វាគមន៍ និងអបអរសាទរចំពោះប្រាក់ឈ្នួល អប្បបរមារបស់កម្មករ និយោជិត នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលត្រូវបានគណៈកម្មការប្រឹក្សាការងារប្រជុំអនុម័តតម្លើងចំនួន ១៥៣ដុល្លារក្នងមួយខែ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧តទៅ ។
លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យើងសូមស្វាគមន៍ និងគាំទ្រដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ធ្វើការសាកល្បងចំនួន១៤៨ដុល្លារ ក្នុងមួយខែ និងកម្មករនិយោជិត ពេញសិទ្ធិចំនួន១៥៣ដុល្លារ ក្នុងមួយខែដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះតទៅ»៕