(ភ្នំពេញ)៖ ខណៈស្ថានភាពនៅមជ្ឈិមបូព៌ានៅតែបន្តឡើងកម្ដៅ នៅតំបន់អាស៊ីបូព៌ាឯណេះវិញ ក៏មានភាពតានតឹងកាន់តែខ្លាំងឡើងដែរ ជាពិសេសភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក៏ដូចជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
តួយ៉ាងនៅថ្ងៃបុណ្យជាតិតៃវ៉ាន់ ប្រមុខដឹកនាំតៃវ៉ាន់បានបញ្ជាក់ថា តៃវ៉ាន់នៅតែបន្តជាដរាបដើម្បីការពារអធិបតេយ្យភាព បូរណភាពជាតិ និងដើម្បីរក្សា Status quo ព្រមទាំងសន្តិភាព និងស្ថិរភាពតំបន់ច្រកសមុទ្រតៃវ៉ាន់ ការលើកឡើងបែបនេះរបស់លោក Lai Ching-te បែបនេះបានធ្វើឱ្យចិនប្រតិកម្មតបយ៉ាងខ្លាំង ៤ថ្ងៃក្រោយបុណ្យជាតិតៃវ៉ាន់ ដូចការសង្ស័យ គឺចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ នៅថ្ងៃទី១៤តុលា។ ចំណែកឯស្ថានការន៍នៅឧបទ្វីបកូរ៉េវិញ គឺកូរ៉េខាងជើង បានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញថា កូរ៉េខាងត្បូងជាសត្រូវរបស់ខ្លួន។
ដូច្នេះតើភាពតានតឹងនៅអាស៊ីបូព៌ា នាពេលនេះ គឺជាសង្រ្គាមរាលដាលពីមជ្ឈិមបូព៌ា ឬយ៉ាងណា?
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ Fresh Talk មានវាគ្មិនកិត្តិយស២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយគឺ៖
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
- លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕