Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ ជាមួយបណ្តាប្រទេសជាច្រើនទៀត នៅប្រទេសថៃ នាថ្ងៃអាទិត្យខាងមុខនេះ (Video inside)

06-10-2016 15:04

(ភ្នំពេញ)៖ ថ្លែងឲ្យដឹងនៅក្នុងកម្មវិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ សម្តេចតេជោ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំជាមួយបណ្តាប្រទេស មួយចំនួន នៅប្រទេសថៃ។ 

(សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន)៖

សម្តេចតជោ បានបន្តថា ក្រៅពីការប្រជុំនេះ ក៏នឹងមានជំនួបពិភាក្សាជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងជាមួយបណ្តាប្រទេសមួយចំនួនទៀតផងដែរ។

សម្តេតចជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងថា «នៅថ្ងៃអាទិត្យនេះ ខ្ញុំព្រះករុណាខ្ញុំ នឹងចេញទៅក្រៅប្រទេស១យប់ ទៅប្រទេសក្បែរខាងយើង គឺប្រទេសថៃ ពីព្រោះមានការប្រជុំនៃបណ្តារដ្ឋមួយចំនួហើយ ក៏មានការជួបប្រាស្រ៍យទាក់ទង ជាមួយលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីនៃថៃ និងប្រទេសមួយចំនួនទៀតផងដែរ»