(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងគយនៅទូទាំងប្រទេស បានចាប់ឃាត់រថយន្តគ្មានពន្ធមានចំនួន ១៥គ្រឿងថែមទៀត ក្នុងនោះចង្កូតឆ្វេង ១០គ្រឿង និងចង្កូតស្តាំ ៥គ្រឿង។

រថយន្តទាំង ១៥គ្រឿងនោះរួមមាន៖

1- រថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅចង្កូតឆ្វេង ឆ្នាំម៉ូដែល2010 ពាក់ស្លាកលេខ ភ្នំពេញ 2BF-9785
2- រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពាក់ស្លាកលេខ ភ្នំពេញ 2AN-4132
3- រថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ចង្កូតស្តាំ ឆ្នាំម៉ូដែល 2004 ពាក់ស្លាកលេខ ចង្កូតស្តាំBMC-0283
4- រថយន្តម៉ាក TOYOTA VELLFIRE ពណ៌ស ចង្កូតស្តាំ ឆ្នាំម៉ូដែល 2009 ស្លាកលេខ ចង្កូតស្តាំ PP-0755
5- រថយន្តម៉ាក Lexus RX330 ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំម៉ូដែល ២០០៦ ទំហំស៊ីឡាំង ៣៣០០cc ផ្លាកលេខ ភ្នំពេញ 2P-2223។
6- រថយន្តម៉ាក LEXUS LX570 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 ពាក់ស្លាកលេខ ភ្នំពេញ 2AF-2509
7- រថយន្តម៉ាក TOYOTA CAMRY hybrid ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2009 ពាក់ស្លាកលេខ ភ្នំពេញ 2AI-8008
8- រថយន្តម៉ាក TOYOTA CAMRY  ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពាក់ស្លាកលេខ ភ្នំពេញ 2AI-2602
9- រថយន្តម៉ាក Mitsubishi triton ឆ្នាំម៉ូឌែល​​ 2017 កំលាំង 2400 cc ពណ៌ត្រេអ៉ី ចង្កូតស្តាំ
10- រថយន្តដឹកទំនិញធុនតូចម៉ាក ISUZU D-MAX ចង្កូតស្តាំ ឆ្នាំម៉ូដែល 2003 ពណ៌ទឹកប្រាក់ ស្លាកលេខ ចង្កូតស្តាំ BB-0313
11- រថយន្តទេសចរណ៍ម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AK-9164
12- រថយន្តទេសចរណ៍ម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AQ-0141
13- រថយន្តដឹកទំនិញធុនតូចម៉ាក ISUZU D-MAX ចង្កូតស្តាំ ឆ្នាំម៉ូដែល 2002 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2L-9610
14- រថយន្តទេសចរណ៍ម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AR-7663
15- រថយន្តទេសចរណ៍ម៉ាក Mercedes-Benz C200L ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2021 ពណ៌ស ស្លាកលេខ ភ្នំពេញ 2P-5077

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕