(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់នាំ មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ នាពេលប្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំដង្ហែរប្រទីបតូចធំយកទៅបណ្តែតក្នុងស្ទឹងសង្កែ ដែលជាទំនៀមទំលាប់ប្រពៃណីខេត្តយើង និងដើម្បីរំលឹកគុណដល់ព្រះគង្គារ ដែលបានជួយមនុស្សសត្វរស់រាន និងប្រកបរបរកសិកម្មចិញ្ចឹមជីវិតជាដរាបមក។
ក្នុងកិច្ចពិធីបណ្តែតប្រទីបនេះដែរ ក៏មានព្រះសង្ឃនៅតាមវត្តអារ៉ាមនានា បាននិមន្តចូលរួមជាមួយថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ និងនាំយកប្រទីបមកបណ្តែតជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ៕