(ភ្នំពេញ)៖ នៅថ្ងៃទី១៧ តុលា ២០២៤, លោក អ៊ុច បូរិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សភូមិ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងប្រសិទ្ធិជ័យរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា ឃួន សុខាដារី ជូនចំពោះលោកជំទាវបណ្ឌិត Tulia Ackson ប្រធានសហភាពអន្តរសភា។
ក្នុងកិច្ចពិភាក្សានេះ បានផ្តោតរសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័និតិបញ្ញត្តិកម្ពុជាជាមួយសហភាពអន្តរសភា និងកិច្ចសាហប្រតិបត្តិការរវាង បណ្តាស្ថាប័ននីតិបញ្ញត្តិនៅក្នងពិភពលោក តាមរយៈសហភាពអន្តរសភា សំដៅលើកកំពស់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព លទ្ឋិប្រជាធិបតេយ្យ ការរិះរកដំណោះស្រាយវិបត្តិដោយសន្តិវិធី និងការរួបរួមគ្នាដើម្បីសន្តិភាព និងកិច្ចអភិវឌ្ឍ។
នៅក្នុងឱកាសនោះ លោក អ៊ុច បូរិទ្ធ បានប្រគល់លិខិតអញ្ជើញលោកជំទាវអញ្ជើញចូលរួម សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់អោន ដែលនិងប្រព្រិត្តទៅនៅខែវិច្ឆិការ នៅកម្ពុជាខាងមុខនេះ៕