(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីដំណឹងទស្សនកិច្ចផ្លូវការរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយនេះ។
(សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាមុនថា អំឡុងទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង (Xi Jinping) នៅថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា-ចិន នឹងមានការចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។
សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែករបស់កម្ពុជា ក៏បានបើកកិច្ចប្រជុំមួយដែរ ដើម្បីត្រៀមការពារសន្តិសុខ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ លោក ស៊ី ជិនពីង មកប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយនេះ។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវការលើកដំបូងសម្រាប់ លោក ស៊ី ជិនពីង ក្នុងនាមលោកជាប្រធានាធិបតីចិន។ លោក ស៊ី ធ្លាប់មកទស្សនកិច្ចនៅកម្ពុជាម្តងដែរ កាលពីចុងឆ្នាំ២០០៩ ក្នុងដំណែងជាអនុប្រធានាធិបតីចិន៕