(ភ្នំពេញ)៖ បន្ទាប់ពីបានផ្អាកអស់រយៈពេល៦ឆ្នាំកន្លងមក សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា (GBC) បានប្រកាសរៀបចំព្រឹត្តិការណ៍ Oktoberfest នៅទីក្រុងភ្នំពេញឡើងវិញ នៅថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអបអរសាទរដល់ភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់​។

ព្រឹត្តិការណ៍ Oktoberfest ជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ ដែលជាការបង្ហាញអំពីប្រពៃណីវប្បធម៌របស់ប្រទេសអាល្លឺម៉ង់មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមអបអរសាទរភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់ ក្នុងបរិយាកាសដ៏ស្រស់ស្អាត និងសប្បាយរីករាយ។

សមាគមអាជីវកម្មអាល្លឺម៉ង (GBC) ដែលជាស្ថាបនិកនៃ EuroCham Cambodia បានរៀបចំព្រឹត្តិការណ៍នេះតាំងពីដើមឆ្នាំ២០០០ មកម្ល៉េះ ដោយក្នុងនោះមានការរៀបចំនៅតាមទីតាំងសំខាន់មួយចំនួន ដូចជានៅសណ្ឋាគារ Sunway, សណ្ឋាគារ Cambodiana និងនៅក្នុងទីក្រុងកោះពេជ្រ។ ចាប់តាំងពីឆ្នាំ២០១៨មក នេះជាលើកដំបូងដែលកម្មវិធីដ៏អស្ចារ្យមួយនេះ បានត្រលប់មកវិញ ហើយនឹងរៀបចំឡើងនៅ Connexion Community Mall នៃទីក្រុងកោះពេជ្រ។

«Oktoberfest» គឺជាព្រឹត្តិការណ៍ដ៏លេចធ្លោប្រចាំឆ្នាំនៅទីក្រុងភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែចាប់ពីឆ្នាំ២០១៨ សមាគមមានការលំបាកក្នុងការដំណើរការកម្មវិធី ដោយសារតែវិបត្តិ Covid19 ព្រមទាំងកង្វះកម្លាំងពលកម្ម និងម្ចាស់ឧបត្ថម្ភកម្មវិធី។ សមាគមមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលពេលនេះបានរៀបចំកម្មវិធីនេះឡើងវិញ ដោយសម្របតាមគំនិតពីភាពជោគជ័យរបស់ប្រទេសវៀតណាម និងប្រទេសថៃ ជាមួយការផ្តល់ជូនគ្រប់យ៉ាងរួមទាំងការកំសាន្ត អាហារ ស្រាបៀរ និងភេសជ្ជៈច្រើនប្រភេទ។

ថ្លែងក្នុងការប្រកាសអំពីកម្មវិធីនេះ កាលពីថ្ងៃទី១៧ ខែតុលា លោក Tassilo Brinzer ប្រធានសមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា GBC បានលើកឡើងថា ឆ្នាំនេះកម្មវិធី Oktoberfests ត្រូវតែជាកម្មវិធីសេរីថ្មីដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយលោកពិតជារំភើបយ៉ាងជាខ្លាំងណាស់ ក្នុងការបើកដំណើរការវាម្តងទៀតនៅឆ្នាំ២០២៤។ លោកបន្តថា Oktoberfest ឆ្នាំនេះសន្យាថា នឹងផ្តល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវ ដែល​នឹងអញ្ជើញចូលរួមប្រមាណ ១០០០នាក់ និងមានក្រុមតន្រ្តី Ozapft ដែលជាក្រុមតន្រ្តីមានសមាជិក ៦នាក់ដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ និងអូទ្រីស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅកម្មវិធី Oktoberfest នាទីក្រុងហូជីមិញ ទីក្រុងហាណូយ និងទីក្រុងបាងកក ដែលនឹងនាំមកនូវបរិយាកាសពិធីបុណ្យបែប Bavaria មកកាន់បេះដូង នៃប្រទេសកម្ពុជា។

ប្រធានសមាគមបានបន្តថា បន្ថែមពីលើបរិយាកាសដ៏រស់រវើក អ្នកចូលរួមនឹងរីករាយជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខ ដែលរៀបចំដោយដៃគូរបស់យើងពីភោជនីយដ្ឋាន HOPS និង Hummus House ដែលផ្តល់ជូនទាំងអាហារពិសេសៗបែបប្រពៃណី និងអាហារទំនើបរបស់អាល្លឺម៉ង់មានដូចជា ប៊ីប៊ីឃ្យូ ក៏ដូចជាអាហារអន្តរជាតិ និងម្ហូបមេឌីទែរ៉ាណេ តាមរយៈអាហារប៊ូហ្វេដែលញ៉ាំគ្មានដែនកំណត់។

កម្មវិធី Oktoberfest Cambodia 2024 មានដៃគូសហការធំមួយគឺ ក្រុមហ៊ុន ខេមប្រ៊ូ ដែលមានម៉ាកសំខាន់ៗរួមមាន Carlsberg, Angkor Beer, Singha, 1664 blanc និង Black Panther ព្រមទាំងជម្រើសភេសជ្ជៈជាច្រើនប្រភេទទៀត ដើម្បីបំពេញតាមចំណង់ចំណូលចិត្តភ្ញៀវគ្រប់រូបដែលចូលរួមកម្មវិធី។ អ្នកចូលរួមក៏នឹងទទួលបានកែវស្រាបៀរដ៏ធំមួយ ទុកជាអនុស្សាវរីយ៍ត្រលប់ទៅផ្ទះវិញផងដែរ។ ស្រា និងស្រាផ្លែឈើមួយចំនួន ដែលបានកំណត់និងមានលក់ក្នុងតម្លៃបន្ថែមផ្សេងទៀត។

កម្មវិធីនេះក៏បានសហការជាមួយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួនទៀត រួមមាន Auskhmer, Celliers d'Asie, DHL, Rhenus, Rieckermann, Hellmann និង Würth សម្រាប់កម្មវិធីជប់លៀងដ៏ធំនេះ។ GBC មានដៃគូរដ៏សំខាន់មួយទៀតគឺក្រុមម៉ូតូធំ BMW Motorrad Club Cambodia ដែលមានលោក អ៊ុំ ប៊ុនរ៉េត ជាប្រធានក្រុម។

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមម៉ូតូធំ BMW Motorrad Club Cambodia នៅពេលនេះកំពុងធ្វើដំណើរតាមរថយន្ត BMW GS1250 ចេញពីទីក្រុង Munich មកកាន់ប្រទេសកម្ពុជា តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដោយឆ្លងកាត់ចំនួន២៣ប្រទេស និងត្រូវបានគេរំពឹងថា នឹងមកដល់កម្មវិធី Oktoberfest Cambodia នៅថ្ងៃទី២៦​ ខែតុលានេះ ប្រសិនបើគាត់មិនត្រូវបានពន្យារពេល ដោយសារបញ្ហាម៉ាស៊ីននៅប្រទេសប៊ុលហ្គារី។ ទោះយ៉ាងណាក៏ដោយ គាត់នឹងផ្តល់ការស្វាគមន៏ដល់អ្នកចូលរួមទាំងអស់តាមរយៈសារវីដេអូ។ ប្រធាន GBC បានឱ្យដឹងថា លោក ប៊ុនរ៉េត និងកម្មវិធី Oktoberfest និងរៃអង្គាសថវិកាដែលទទួលបានមួយផ្នែកផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

Oktoberfest Cambodia 2024 នឹងប្រកាសបើកជាផ្លូវការនៅថ្ងៃសុក្រ ទី២៥ ខែតុលា វេលាម៉ោង ០៧៖០០នាទីយប់ ដោយ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នៅថ្ងៃបើកកម្មវិធីនេះក៏ត្រូវបានរំពឹងថា និងមានការចូលរួមពីភ្ញៀវសំខាន់ៗ និងតារាល្បីៗមួយចំនួនរបស់ប្រទេសកម្ពុជា ដែលធ្វើអោយកម្មវិធីកាន់តែមានភាពរស់់រវើក និងសប្បាយរីករាយ ដើម្បីសាកសមជា «ពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ»។

ពិពណ៌នាពីព្រឹត្តិការណ៍៖

* ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ត្រូវជាថ្ងៃទី២៥ និង២៦ ខែតុលា ឆ្នាំ២០២៤

* ទីតាំងកម្មវិធីជាន់ផ្ទាល់ដី នៃ Connexion Community Mall ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ

* ពេលវេលា៖ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង ១១៖០០នាទីយប់

* តម្លៃចូលរួម៖ ៥២ដុល្លា នៅច្រកចូលកម្មវិធី (មានការបញ្ចុះតម្លៃសម្រាប់ការចូលរួមជាក្រុម)

អ្នកចូលរួមនិងទទួលបានរួមមាន៖

* ជប់លៀង និងរាំកំសាន្តជាមួយក្រុមតន្រ្តី Ozapft ៦នាក់ ដែលល្បីល្បាញខ្លាំងពីប្រទេសអាល្លឺម៉ង និងប្រទេសអូទ្រីស

* Free flow food selections (including BBQ, «Steckerlfisch» and vegetarian options)

* ការញ៉ាំអាហារដោយសេរី (រួមមាន BBQ, «Steckerlfisch» និងជម្រើសអាហារបួសមួយចំនួន)

* ការញ៉ាំស្រាបៀរ ៥មុខ ស្រាផ្លែឈើ និងភេសជ្ជៈ ដោយស៊េរី

* ទទួលបានកែវស្រាបៀរ «Oktoberfest Cambodia» ដ៏ធំមួយសម្រាប់សំបុត្រមួយសន្លឹក

* អាចបន្តជប់លៀងបន្ទាប់នៅក្លឹប Chew & Bash ដោយគ្រាន់តែដើរប៉ុន្មានជំហានប៉ុណ្ណោះពី Connexion

GBC បានបង្កើតឡើងក្នុងឆ្នាំ២០០៣ ហើយបានក្លាយជាសំឡេងដ៏រឹងមាំនៃធុរកិច្ចអ៊ឺរ៉ុបនៅកម្ពុជា និងជាវិសាលភាពសំខាន់នៃ EuroCham Cambodia និងជាផ្នែកមួយនៃសហគមន៍ធុរកិច្ចអន្តរជាតិ។ សកម្មភាពរបស់ GBC គឺគាំទ្រយ៉ាងសកម្មនូវមហិច្ឆតារបស់ប្រទេសក្នុងការរីកចំរើននិងក្លាយទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យម និងខ្ពស់នៅឆ្នាំ 2050 តាមរយៈភាពជាដៃគូជាមួយស្ថាប័នអាល្លឺម៉ង់ដូចជា GIZ, KAS និងផ្សេងៗទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ GBC តាមរយៈគេហទំព័រ www.adw-cambodia.org ឬទំនាក់ទំនងទៅកាន់៖

* Mr. Daniel Marchette, [email protected], 093 999 012

* Ms. Chea Yimei (KH, CN, EN): [email protected], 093 999 000