(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបែកចែកភារកិច្ចដល់មន្ដ្រីនគរបាល ក្នុងការពារនៅតំបន់ Pubstreet និងផ្សាររាត្រី ដែលជាតំបន់កម្សាន្ដសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
ជាលទ្ធផល នៃកិច្ចប្រជុំនេះ លោកស្នងការ បានសម្រេចបែងចែកជា៨ក្រុម ដោយក្រុមនីមួយៗមានស្នងការរងម្នាក់ ទទួលខុសត្រូវ ឲ្យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុវតិភាព ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទេសចរណ៍ កម្សាន្ដ នៅខេត្តសៀមរាប៕