(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធខួប២ឆ្នាំនៃហាងនំបុ័ង ប្រ៊េដថក (BreadTalk) ដែលប្រារព្ធធ្វើឡើងនៅសាខាទី៤ ស្ថិតតាមបណ្ដោយមហាវិថី ម៉ៅ សេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅរាត្រីថ្ងៃទី០៥ ខែតុលា ពិតជាអស្ចារ្យណាស់ជាមួយនឹងការចាប់រង្វាន់ដ៏ពិសេស គឺ iPhone 7 និងiPhone 7Plus និងប្រមូលសិនពិសេស គឺទិញ៥ថែមជូន៥គ្រប់មុខ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលានេះ រូមទាំងបញ្ចុះ តម្លៃ៥០% ទៅលើនំខេក គ្រប់ប្រភេទ។
អ្នកចាត់ការទូទៅនៃហាងនំប៉័ង BreakTalk លោក ដួង តារា បានថ្លែងឲ្យដឹងថា «ដើម្បីជាការថ្លែងអំណរគុណដល់ អតិថិជនដែលតែងតែ និយមចូលចិត្ដ និងគាំទ្រនូវរសជាតិរបស់ហាងនំបុ័ង BreakTalk យើងខ្ញុំកន្លងមក តាំងពីចាប់ផ្ដើមដំបូង រហូតមកដល់សាខាទី៤នេះ ដែលជាសាខាថ្មីនេះ ពិសេសថ្ងៃនេះជាខួប២ឆ្នាំ ដែលប្រារព្ធធ្វើឡើងដោយភាពសប្បាយរីករាយ ជាមួយរង្វាន់ដ៏អស្ចារ្យ សម្រាប់អតិថិជន គឺ iPhone 7 និង7Plus ដោយគ្រាន់ទិញនំបុ័ងអស់ចាប់ពី៦ដុល្លារឡើងទៅនៅគ្រប់សាខាទាំង៤ គឺទទួលបានវិក័យប័ត្រគិតលុយមួយសន្លឹក យកទៅដាក់ក្នុងធុងចាប់រង្វាន់ ហើយថ្ងៃនេះយើងក៏បានធ្វើចាប់រង្វាន់ដូចអ្វីដែលយើងបានសន្យាជាមួយអតិថិជនមែន ហើយយើងក៏បាន រកឃើញអ្នកដែលមានសំណាងទទួលរង្វាន់ធំនេះ ដែលបានទៅលើអតិថិជន២រូប គឺលោក ជាវិសិដ្ធ និងកញ្ញា ភានុ»។
លោកបន្ដថា ក្រៅពីរង្វាន់នេះយើងក៏មានប្រគំតន្ដ្រី ដែលចូលរួមពីតារាដ៏ល្បីនៅកម្ពុជា គឺកញ្ញា ADDA និងលេងល្បែងកំសាន្ដ ដើម្បីទទួល បានបណ្ណទឹកប្រាក់ជាច្រើនទៀត រហូតដល់ទៅ៤០ដុល្លារ ។
គួរបញ្ជាក់ផងដែរថា ហាងនំបុ័ង BreadTalk បានមានវត្ដមាននៅកម្ពុជាតាំងពីឆ្នាំ២០១៤។ រហូតមកទល់នឹងពេលនេះ BreakTalk មានសាខា ចំនួន៤ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១ និងសាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា៕