(កំពង់ចាម)៖ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកទស្សនាកម្សាន្តនាពេលរាត្រីថ្ងៃទី១ (១៦ តុលា ២០២៤) នៃឱកាសពិធីបុណ្យអុំទូកនៅក្រុងកំពង់ចាម ខណៈសន្តិសុខ សណ្ដាប់ធ្នាប់បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាមបាននិងកំពុងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ព្រមទាំងបានត្រៀមរៀបចំពិព័រណ៍ផលិតផល និងសមិទ្ធផលពិសេសៗប្រចាំខេត្ត។

ប្រជាពលរដ្ឋមានការសាទរយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានរៀបចំឱ្យមានពិធីបុណ្យប្រពៃណីមួយនេះ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់គ្នា៕

សូមទស្សនាទិដ្ឋភាពក្នុងពេលរាត្រីថ្ងៃទី១នៃពិធីបុណ្យអុំទូកនៅក្រុងកំពង់ចាម និងចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ៖