(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍ នៅលើ Facebook Page ផ្លូវការសម្តេចតេជោ ជុំវិញការបង្ហាញរូបថត ជីតានិងជីដូនតាដ៏កម្រ របស់សម្តេចថា នេះជាភ័ព្វសំណាងរបស់សម្តេចតេជោ ដែលទទួលបានរូបថតដ៏កម្រមួយនេះ។
យោងតាម Facebook Page ផ្លុវការសម្តេចតេជោ ហ៊ុន សែន បង្ហោះមុននេះបន្តិច បានបញ្ចាក់យ៉ាងដូច្នេះថា «ជាភព្វ័សំណាងដែលខ្ញុំទទួលបាននូវរូបថតដ៏កម្រដែលខែមុននេះ ខ្ញុំបានទៅដុតធូបនៅចេតិយរបស់គាត់នៅទីរួមខេត្តកំពង់ចាម។ រូបថតនេះជាជីតានិងជីដូនរបស់ខ្ញុំ ដែលទទួលមរណភាពឆ្នាំ១៩៨១ ដែលពេលនោះ ខ្ញុំកំពុងទស្សនកិច្ចនៅឥណ្ឌា។ តាមរណភាពបាន៧ថ្ងៃ យាយក៏ទទួលមរណភាពតាមក្រោយ»។
សម្តេច មានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃការបង្ហាញរូបថតនេះចង់ជូនដល់ចៅ ចៅទួត ចៅលួតនិងសាច់ញ្ញាតិចបានស្គាល់អ្នកមានគុណ និងរក្សារូបថតនេះទុក៕