(ភ្នំពេញ)៖ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការចុះឈ្មោះបោះឆ្នោត ដែលប្រព្រឹត្តទៅ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១០៖០០ នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព លោក រ៉ុង ឈុន សមាជិក គ.ជ.ប ។
សេចក្ដីជូនដំណឹងរបស់ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោតដែលចេញផ្សាយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះនឹងផ្សព្វផ្សាយរួមមាន៖ ដំណើរការប្រពឹត្តទៅនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់, លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោត, អំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នឹងជំរុញការងារក្រុមចុះឈ្មោះបោះឆ្នោត និងអាជ្ញាធរឲ្យចូលរួមសហការ ៕