(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខព្រឹទ្ធាចារ្យ ឆេង ផុនអតីតប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែតដែលមានជន្មាយុ ៨៦ឆ្នាំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិលនិងនគរបាលជាតិផងដែរ។
សូមជម្រាបថា ព្រឹទ្ធាចារ្យ ឆេង ផុន កំពុងមានជំងឺធ្ងន់ធ្ងរ កំពុងស្ថិតក្រោមការពិនិត្យ ព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុម គ្រូពេទ្យជំនាញ នៅបន្ទប់ប្រពោធនកម្ម (សង្គ្រោះបន្ទាន់) នៃអាគារមជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ មន្ទីរពេទ្យកាល់ម៉ែត៕