(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា អញ្ជើញសាធារណជនចូលរួមស្តាប់បាឋកថា ក្រោមប្រធានបទ «សមុច្ច័យរូបចម្លងពុម្ពអំពីម្នាងសិលានៅសារមន្ទីរ Guimet មានប្រភពនៅប្រទេសកម្ពុជា» នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
វាគ្មិនកិត្តិយសមានលោក សាន ច័ន្ទសុខា បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Paris 1 Panthéon-Sorbonne ឆ្នាំ២០២២-២០២៣ និងជាមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា៕