(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មេឃមានសភាពអាប់អួរ កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗបង្គួរ ពពកខ្មៅច្រើនកន្លែង និងរលកទឹកសមុទ្រយោលយោគ នៅតាមចន្លោះឃ្លងមធ្យម។ ឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយោលស្ងប់មធ្យម។
លោកស្នងការបានបញ្ជាក់ថា «អាកាសធាតុបែបនេះ ប្រជាពលរដ្ឋ ប្រជានសាទ និងភ្ញៀវទេសចរទាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាណាមួយកើតឡើង»។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា «គិតត្រឹមម៉ោង០៧៖៤៧នាទី ថ្ងៃទី០៦ខែតុលាឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរខ្លាំងភ្លៀងធ្លាក់ច្រើនដោយកន្លែង។ កំលាំងខ្យល់បក់បង្គួរនិងទឹក រលកយោលមធ្យមនៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្យល់បក់បង្គួរនិងទឹករលកស្ងប់ល្អ។អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្ន»។
លោកបន្ថែមថា អាស្រ័យដូចបានជំរាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ សូមគោរពអញ្ជើញមកកំសាន្តឲ្យបានច្រើន នៅតាមឆ្នេរនិងបណ្ដាកោះដ៏ស្រស់ស្អាតនិងចូលរួម ស្ដាប់ការណែនាំរបស់សមត្ថកិច្ចយើងខ្ញុំ ដែលនៅប្រចាំការក្បែរលោកអ្នក ឲ្យបានគ្រប់ពេលដើម្បីទទួលព័ត៌មានផ្សេងៗ។ ហើយសូម ចូលរួមក្នុងការបំពាក់នូវពោងការពារក្នុងពេលលោកអ្នក ឆ្លងទៅកំសាន្តតាមបណ្កោលកោះនានា ឬក៏ពេលចុះលេងទឹកតាមបណ្ដាលឆ្នេរ ក៏ត្រូវប្រើប្រាស់ពោងការពារឲ្យបានគ្រប់ៗគ្នាផងដែរគឺដើម្បីថែរក្សានូវសុវត្ថិភាព របស់យើងឲ្យបានជាប្រចាំផងដែរ (សូមរីករាយនៅតាមតំបន់ឆ្នេរ និងកោះដ៏ស្រស់ស្អាតក្នុងខេត្តព្រះសីហនុរបស់យើង) សូមអរគុណ៕