(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ឃាត់ខ្លួនជនសង្ស័យ៦០នាក់។

* ⁠ករណីប្រេីប្រាស់៥ករណី ឃាត់ខ្លួន២៨នាក់
* ⁠ករណីដឹកជញ្ជូនរក្សា១០ករណី ឃាត់ខ្លួន២៥នាក់។
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨៣៦៥ករណី ឃាត់ខ្លួន២០៩៨២នាក់ (ស្រី១៦២៦នាក់)៕